• Thursday, Nov-21-2024  
  • :
  • :
  • PM    
ព័តមានថ្មី
ដោយទទួលបានការជ្រោមជ្រែងគាំទ្រពីអ្នកទាំងអស់គ្នា គិតរហូតមកដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុនរបស់យើងខ្ញុំបានឈានមកដល់ខួបអនុស្សាវរីយ៍១០ឆ្នាំនៃការបង្កើតក្រុមហ៊ុន។ យើងទាំងអស់គ្នា សូមថ្លែងនូវអំណរអគុណយ៉ាងជ្រាលជ្រៅ។ បុគ្គលិកនៃក្រុមហ៊ុនយើងខ្ញុំទាំងអស់គ្នានឹងខិតខំប្រឹងប្រែងដូចកាលពីការបង្កើតក្រុមហ៊ុនដំបូង និងដើម្បីបន្តការអភិវឌ្ឍន៍ទៅមុខ ។ យើងទាំងអស់គ្នាពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសង្ឃឹមយ៉ាងមុតមាំថាអ្នកទាំងអស់គ្នានឹងនៅតែបន្តការគាំទ្របន្តទៅមុខទៀត។
Flag Counter
កិច្ចស្វាគមន៍របស់លោកអគ្គនាយក


សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់លោកអ្នក។

ចាប់តាំងពីការបង្កើតក្រុមហ៊ុនរបស់យើងមក យើងបានប្រកាន់ខ្ជាប់នូវទស្សនៈគ្រប់គ្រងមួយថា "ភាពរីកចម្រើនរបស់អ្នក គឺជាភាពរីកចម្រើនរបស់យើង ហើយភាពជោគជ័យរបស់អ្នកគឺជាភាពជោគជ័យរបស់យើង" ។

បច្ចុប្បន្ននេះនៅក្នុងប្រទេសជប៉ុនមានបញ្ហាផ្សេងៗជាច្រើនដូចជា ការលុបចោលនូវប្រព័ន្ធច្បាប់សំរាប់សិក្ខាកាម ដោយបែរទៅរកប្រព័ន្ធច្បាប់ថ្មីមួយទៀត។

ដោយផ្អែកលើគោលនយោបាយ “រីកចម្រើនរួមគ្នា និងអភិវឌ្ឍន៍ជាមួយគ្នា”យើងជឿជាក់ថាយុទ្ធសាស្រ្តនេះនឹងអាចចូលរួមអភិវឌ្ឍន៍ធនធានមនុស្សកម្ពុជានិងលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជនសម្រាប់បញ្ហាដែលយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។

ជាងនេះទៅទៀតយើងមានបំណងក្លាយជាអង្គការសាជីវកម្មមួយដែលអាចរួមចំណែកដល់សហគមន៍មូលដ្ឋានហើយនឹងបន្តខិតខំប្រឹងប្រែងដើម្បីក្លាយជាដៃគូរមិត្តភាពយ៉ាងរឹងមាំរវាងប្រទេសជប៉ុន និងកម្ពុជា។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងសង្ឃឹមថាលោកអ្នកនៅតែបន្តការគាំទ្របន្តទៅមុខទៀត ។

អគ្គនាយកក្រុមហ៊ុន
                                
                                 សុខ ប៊ីវណ្ណា