• Thursday, Nov-21-2024  
  • :
  • :
  • PM    
ព័តមានថ្មី
ដោយទទួលបានការជ្រោមជ្រែងគាំទ្រពីអ្នកទាំងអស់គ្នា គិតរហូតមកដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុនរបស់យើងខ្ញុំបានឈានមកដល់ខួបអនុស្សាវរីយ៍១០ឆ្នាំនៃការបង្កើតក្រុមហ៊ុន។ យើងទាំងអស់គ្នា សូមថ្លែងនូវអំណរអគុណយ៉ាងជ្រាលជ្រៅ។ បុគ្គលិកនៃក្រុមហ៊ុនយើងខ្ញុំទាំងអស់គ្នានឹងខិតខំប្រឹងប្រែងដូចកាលពីការបង្កើតក្រុមហ៊ុនដំបូង និងដើម្បីបន្តការអភិវឌ្ឍន៍ទៅមុខ ។ យើងទាំងអស់គ្នាពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសង្ឃឹមយ៉ាងមុតមាំថាអ្នកទាំងអស់គ្នានឹងនៅតែបន្តការគាំទ្របន្តទៅមុខទៀត។
Flag Counter
ភ្នាក់ងារចុះផ្សព្វផ្សាយ និងជ្រើសរើស

អាជ្ញាធរមូលដ្ឋានក្នុងខេត្តនីមួយៗនៃប្រទេសកម្ពុជា

 

 


 ក្រុមហ៊ុនយើងខ្ញុំកំពុងស្វែងរកអ្នកមានទេពកោសល្យជនជាតិខ្មែរទូទាំងប្រទេសកម្ពុជា។
បេសកកម្មស្វែងរកបេក្ខជនដែលមានទេពកោសល្យនោះគឺ

១.   ការដោះស្រាយបញ្ហាការងារ និងការងារនៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា
២.   ផ្តល់ឱកាសអប់រំសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្សដល់ប្រជាជនកម្ពុជា

 ជាមួយនឹងគំនិតនេះ យើងជ្រើសរើស និងស្វែងរកធនធានមនុស្សពីគ្រប់ទិសទីក្នុងប្រទេសកម្ពុជា តាមយៈការចុះបេសកកម្មពីសំណាក់អ្នកជ្រើសរើសដែលជាជនជាតិខ្មែរ និងជនជាតិជប៉ុន។

 
 

 លើសពីនេះទៅទៀតតាមរយៈបណ្តាញទំនាក់ទំនងរបស់យើងដោយការសហការជាមួយរដ្ឋាភិបាលមូលដ្ឋានក្នុងតំបន់តាមខេត្តនីមួយៗសម្រាប់ការជ្រើសរើសធនធានមនុស្ស ធ្វើការក្នុងភាពជាដៃគូសាធារណៈ និងឯកជន គោលបំណងដើម្បីស្វែងរក និងអភិវឌ្ឍន៍ធនធានមនុស្សដែលនឹងក្លាយជាអ្នកដឹកនាំអនាគតរបស់កម្ពុជា។