ទិន្នន័យសំខាន់ៗជាមូលដ្ឋាននៃព្រះរាជាណាចក្រកម្ពុជា
* ផ្នែកខាងស្តាំជាទង់ជាតិព្រះចៅក្រុងកម្ពុជា
រាជធានី៖ ភ្នំពេញ
រដ្ឋាភិបាល៖ រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ
ភាសា៖ ភាសាខ្មែរ
ជាតិសាសន៍៖ ជនជាតិខ្មែរ ប្រមាណ ៩០% នៃប្រជាជន ជាជនជាតិខ្មែរ * មួយចំនួនតូចជាជនជាតិភាគតិច
សាសនា៖ ព្រះពុទ្ធសាសនា (ភាគច្រើនជាព្រះពុទ្ធសាសនាថេរវាទ) ៩៦,៩%,
ឥស្លាម ១,៩%, គ្រិស្តសាសនា ០,៥%
ផ្ទៃដី៖ ១៨១,០៣៥ km២ (ទំហំប្រហែលពាក់កណ្តាលនៃប្រទេសជប៉ុន)
ចំនួនប្រជាជន៖ ១៦៣,០០៥ពាន់នាក់ (សៀវភៅទិន្នន័យពិភពលោកបោះពុម្ពឆ្នាំ ២០១៨)
ប្រទេសកម្ពុជាស្ថិតនៅភាគខាងត្បូងនៃឧបទ្វីបឥណ្ឌូចិន ខាងកើតជាប់ប្រទេសវៀតណាម ខាងជើងជាប់ប្រទេសឡាវ ខាងជើងឆៀងខាងលិចជាប់ប្រទេសថៃ និងជាប្រទេសដែលពោពេញទៅដោយធម្មជាតិស្រស់បំព្រងតាមព្រំដែន ។ទន្លេមេគង្គដែលហូរកាត់ចំកណ្តាលនៃផ្ទៃប្រទេស និងវាលទំនាបជុំវិញបឹងទន្លេសាបនៅភាគពាយ័ព្យលាតសន្ធឹងប្រហែល ៤០% នៃផ្ទៃប្រទេស។
ប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជាដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ ១៩៩២ ត្រូវបានសាងសង់ឡើងដោយរាជវង្សអង្គរដែលកាន់អំណាចចាប់ពីសតវត្សទី ១២ ដល់សតវត្សទី ១៥ ហើយបច្នុប្បន្នបានទាក់ទាញភ្ញៀវទេសចរណ៍បរទេសជាច្រើនមកទស្សនា។
នៅចុងសតវត្សទី ១៩ មហាអំណាចបានគ្រប់គ្រងលើឧបទ្វីបឥណ្ឌូចិនហើយបានពង្រីកអំណាចរបស់ខ្លួន និងត្រូវបានដាក់បញ្ចូលតំបន់ឧបទ្វីបឥណ្ឌូចិនទៅក្នុងអាណានិគមរបស់បារាំងនៅឆ្នាំ ១៨៨៧ ហើយបានប្រើប្រាស់សិទ្ធអំណាចគ្រប់គ្រងយ៉ាងតឹងរ៉ឹង។
ក្នុងអំឡុងសង្គ្រាមលោកលើកទី២ កងទ័ពជប៉ុនបានឈរជើងនៅទីនោះ ប៉ុន្តែបន្ទាប់ពីបានជម្នះភាពលំបាក ប្រទេសកម្ពុជាបានឯករាជ្យជាព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ ១៩៥៣ បន្ទាប់ពីសង្គ្រាមលោកលើកទី២បានបញ្ចប់។ ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ប្រទេសនេះបានធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលបន្ទាប់ពីរដ្ឋប្រហារដោយពួកស្តាំនិយម (លោកសេរី)គាំទ្រដោយសហរដ្ឋអាមេរិក។
ជាងនេះទៅទៀត បន្ទាប់ពីសម័យសង្រ្គាមស៊ីវិលដ៏សោកនាដកម្មដែលមេដឹកនាំ បញ្ញវន្ត និងប្រជាពលរដ្ឋសាមញ្ញជាង ១លាននាក់ត្រូវបានសម្លាប់ដោយរបប ប៉ុល ពត ដែលបានឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ ព្រះបាទនរោត្តម សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៣ បានគ្រប់គ្រងអំណាចឡើងវិញក្នុងនាមជាស្តេច។
បច្ចុប្បន្ននេះ ប្រជាជនកម្ពុជាភាគច្រើនជាកុមារនិងយុវជនហើយទីក្រុងមានសភាពរស់រវើកយ៉ាងខ្លាំង។នៅក្នុងទីក្រុងភ្នំពេញមានអគារខ្ពស់ៗ និងផ្សារទំនើបធំៗបែបជប៉ុនកំពុងត្រូវបានសាងសង់ជាបន្តបន្ទាប់ហើយអគារពាណិជ្ជកម្មនិងតំបន់លំនៅដ្ឋានធំៗកំពុងត្រូវបានអភិវឌ្ឍន៍នៅក្នុងតំបន់ជនបទនិងជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចរីកចម្រើនគួរឲ្យកត់សម្គាល់។