• Thursday, Nov-21-2024  
  • :
  • :
  • PM    
ព័តមានថ្មី
ដោយទទួលបានការជ្រោមជ្រែងគាំទ្រពីអ្នកទាំងអស់គ្នា គិតរហូតមកដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុនរបស់យើងខ្ញុំបានឈានមកដល់ខួបអនុស្សាវរីយ៍១០ឆ្នាំនៃការបង្កើតក្រុមហ៊ុន។ យើងទាំងអស់គ្នា សូមថ្លែងនូវអំណរអគុណយ៉ាងជ្រាលជ្រៅ។ បុគ្គលិកនៃក្រុមហ៊ុនយើងខ្ញុំទាំងអស់គ្នានឹងខិតខំប្រឹងប្រែងដូចកាលពីការបង្កើតក្រុមហ៊ុនដំបូង និងដើម្បីបន្តការអភិវឌ្ឍន៍ទៅមុខ ។ យើងទាំងអស់គ្នាពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសង្ឃឹមយ៉ាងមុតមាំថាអ្នកទាំងអស់គ្នានឹងនៅតែបន្តការគាំទ្របន្តទៅមុខទៀត។
Flag Counter
បែបបទនៃការបញ្ជូនសិក្ខាកាម
នេះជាឧទាហរណ៍នៃលំដាប់លំដោយទូទៅនៃការបញ្ជូនសិក្ខាកាមនៃមជ្ឈមណ្ឌលអប់រំរបស់យើងពីប្រទេសកម្ពុជាទៅកាន់ប្រទេសជប៉ុន។

STEP
ការជ្រើសរើសបេក្ខជនដោយផ្អែកលើលក្ខខណ្ឌការងារពីសមាគម ឬក្រុមហ៊ុនដែលបានផ្តល់អោយតាមរយៈការធ្វើបទបង្ហាញ
  

STEP 
ការជ្រើសរើសតាមរយៈឯកសារ និងការធ្វើតេស្តចំណេះដឹងមូលដ្ឋានរបស់បេក្ខជន
 

STEP ③
សមាគម និងក្រុមហ៊ុនដែលត្រួតពិនិត្យនឹងធ្វើការសំភាសន៍ (តេស្តជំនាញជាក់ស្តែង គណិតវិទ្យា កាយសម្បទា ជាដើម) 
 * បន្ទាប់ពីការសម្ភាសន៍ជាប់ នឹងអាចត្រូវបានអនុញ្ញាតឱ្យចូលអន្តេវាសិកដ្ឋាន
  

STEP ④
នៅចំពោះមុខបេក្ខជនផ្ទាល់។ បន្ទាប់ពីឆ្លងកាត់ការសម្ភាសន៍ជាប់ នឹងមានការពន្យល់ណែនាំអំពី (លក្ខខណ្ឌ និងកិច្ចសន្យាការងារជាដើម) 
 * បន្ទាប់ពីការសម្ភាសន៍ជាប់ នឹងអាចត្រូវបានអនុញ្ញាតឱ្យចូលអន្តេវាសិកដ្ឋាន
 
STEP  
ចាប់ផ្តើមវគ្គសិក្សាភាសាជប៉ុន(ឯកសារផ្សេងៗត្រូវបានរៀបចំក្នុងពេលជាមួយគ្នា) ដោយត្រូវសិក្សាវគ្គបំប៉នភាសាជប៉ុនរយៈ៦ខែ។ 
 * ជាគោលការណ៍របស់ក្រុមហ៊ុន ត្រូវបន្តវគ្គសិក្សាភាសាជប៉ុនចាប់ពីថ្ងៃចូលរៀនរហូតដល់សិក្ខាកាមត្រូវបានបញ្ជូនទៅធ្វើការនៅប្រទេសជប៉ុន។
  
STEP 
បន្ទាប់ពីទទួលបាន "លិខិតអនុញាតច្បាប់ចូលធ្វើការក្នុងប្រទេសជប៉ុន" ការសម្របសម្រួលកាលបរិច្ឆេទបញ្ជូនជាមួយក្រុមហ៊ុនត្រូវបានធ្វើឡើង។



FINAL STEP
បន្ទាប់ពីថ្ងៃបញ្ជូនត្រូវបានកំណត់រូចរាល់ សិក្ខាកាមនឹងត្រូវបានបញ្ជូនទៅកាន់ប្រទេសជប៉ុនតាមការដែលបានកំណត់ ។