• Thursday, Nov-21-2024  
  • :
  • :
  • PM    
ព័តមានថ្មី
ដោយទទួលបានការជ្រោមជ្រែងគាំទ្រពីអ្នកទាំងអស់គ្នា គិតរហូតមកដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុនរបស់យើងខ្ញុំបានឈានមកដល់ខួបអនុស្សាវរីយ៍១០ឆ្នាំនៃការបង្កើតក្រុមហ៊ុន។ យើងទាំងអស់គ្នា សូមថ្លែងនូវអំណរអគុណយ៉ាងជ្រាលជ្រៅ។ បុគ្គលិកនៃក្រុមហ៊ុនយើងខ្ញុំទាំងអស់គ្នានឹងខិតខំប្រឹងប្រែងដូចកាលពីការបង្កើតក្រុមហ៊ុនដំបូង និងដើម្បីបន្តការអភិវឌ្ឍន៍ទៅមុខ ។ យើងទាំងអស់គ្នាពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសង្ឃឹមយ៉ាងមុតមាំថាអ្នកទាំងអស់គ្នានឹងនៅតែបន្តការគាំទ្របន្តទៅមុខទៀត។
Flag Counter
ការណែនាំជាមូលដ្ឋាន



 ទីតាំងនៅកម្ពុជា
យើងដំណើរការមជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាសាជប៉ុនឡើងក្នុងទីក្រុងភ្នំពេញ រាជធានីនៃប្រទេសកម្ពុជា។ ពួកយើងបង្រៀនតាមបែបជប៉ុន (ស្តង់ដារជប៉ុន) និងបើកថ្នាក់ភាសាជប៉ុនប្រចាំថ្ងៃ។ បន្ទាប់ពីឆ្លងកាត់ការសម្ភាសន៍រួច សិក្ខាកាមនឹងអាចត្រូវបានចូលរស់នៅក្នុងអន្តេវាសិកដ្ឋាន ហើយចូលរៀនភាសាជប៉ុនរយៈពេលប្រាំមួយខែ ដោយប្រើកម្មវិធីសិក្សាតែមួយគត់របស់មជ្ឈមណ្ឌលអប់រំ។ 

លើសពីនេះទៅទៀត យើងក៏បង្កើតការបណ្តុះបណ្តាលពិសេសស្របទៅតាមសំណើរបស់សមាគម និងក្រុមហ៊ុននីមួយៗផងដែរ។

បន្ថែមពីលើវគ្គសិក្សាភាសាជប៉ុន មជ្ឈមណ្ឌលបានបង្រៀននូវវគ្គបណ្តុះបណ្តាលស្តីពីរបៀបរស់នៅរបស់ជនជាតិជប៉ុន សីលធម៌ បែបបទអាជីវកម្ម ច្បាប់ និងចំណេះដឹងពាក្យប្រើប្រាស់ផ្នែកបច្ចេកទេស។ យើងក៏បានរៀបចំសិក្ខាសាលាស្តីពីច្បាប់ការងារ និងបទប្បញ្ញត្តិនានាដោយមានការចូលរួមពីសមាជិកនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:។  

 ទីតាំងនៅជប៉ុន
យើងបានបង្កើតការិយាល័យតំណាងនៅប្រទេសជប៉ុន ដែលអាចឱ្យយើងឆ្លើយតបបានយ៉ាងឆាប់រហ័សចំពោះសំណើរបស់ក្រុមហ៊ុនដៃគូរនានា។
យើងកំពុងបញ្ជូនសិក្ខាកាមកម្ពុជា ដោយភាពជាដៃគូជាមួយសមាគមនិងក្រុមហ៊ុននៅប្រទេសជប៉ុន។

លើសពីនេះទៅទៀត បើទោះបីជាសិក្ខាកាមកម្ពុជាត្រូវបានបញ្ជូនអោយទៅធ្វើការនៅប្រទេសជប៉ុនហើយក៏ដោយ ក៏យើងយកចិត្តទុកដាក់ទាក់ទងពួកគេជាប្រចាំ និងតាមដានរាល់បញ្ហាលំបាក និងបញ្ហាតូចតាចដែលបានកើតឡើងជានិច្ច។

ជាងនេះទៅទៀត អ្នកគ្រប់គ្រងតាមតំបន់(ជនជាតិខ្មែរ និងជប៉ុន) ក្រៅពីការជួយមើលការខុសត្រូវដោយសមាគមគ្រប់គ្រងនៅប្រទេសជប៉ុន ពួកគេនឹងចុះសួរសុខទុក្ខសិក្ខាកាមដែលកំពុងធ្វើការនៅប្រទេសជប៉ុនតាមកន្លែងផ្សេងៗ តាមរយៈអ្នកជំនួយការបកប្រែភាសាខ្មែរ និងផ្តល់ការគំទ្រដោយបង្កើតឪកាសជួបជជែករវាងសិក្ខាកាម និងក្រុមហ៊ុន។