• Thursday, Oct-29-2026  
  • :
  • :
  • PM    
ព័តមានថ្មី

យើងខ្ញុំមានសេចក្តីសោមនស្សរីករាយដែលក្រុមហ៊ុនបានឈានដល់ខួបលើកទី ១៤។យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្រនិងទំនុកចិត្តរបស់លោកអ្នកទាំងអស់គ្នា។​​​​ចាប់ពីពេលនេះតទៅ យើងខ្ញុំនឹងមិនភ្លេចនូវគោលការណ៍ដើមរបស់ក្រុមហ៊ុនបន្តប្រឈមនឹងការប្រកួតប្រជែងថ្មីៗ និងខិតខំបំពេញតាមការរំពឹងទុករបស់លោកអ្នក។


Flag Counter
テレビ放映

  

                                                                                                                                                                         ©NHK ONE

សិក្ខាកាមដែលបានបញ្ជូនទៅប្រទេសជប៉ុនដោយក្រុមហ៊ុនរបស់យើងត្រូវបានទទួលការសម្ភាសន៍ពីស្ថានីយទូរទស្សន៍ជាតិជប៉ុនNHK

សិក្ខាកាមបានផ្តល់បទសម្ភាសន៍អំពីការងារនិងជីវិតប្រចាំថ្ងៃនៅប្រទេសជប៉ុន ដោយបានបង្ហាញពីជីវិតការងារនិងបទពិសោធន៍ជាក់ស្តែងរបស់សិក្ខាកាមនៅប្រទេសជប៉ុន។

តាមរយៈការសម្ភាសន៍លើកនេះបានក្លាយជាឱកាសមួយដែលអាចឱ្យមនុស្សជាច្រើនបានស្គាល់ពីសិក្ខាកាមដែលកំពុងខិតខំប្រឹងប្រែងធ្វើការជារៀងរាល់ថ្ងៃព្រមទាំងកំពុងរីកចម្រើន តាមរយៈបទពិសោធន៍ដ៏មានតម្លៃនៅប្រទេសជប៉ុន។

ក្រុមហ៊ុនរបស់យើងនឹងបន្តផ្តល់ការគាំទ្រយ៉ាងជាប់លាប់ចាប់ពីការជ្រើសរើស ការត្រៀមខ្លួនមុនពេលធ្វើដំណើរ រហូតដល់អំឡុងពេលរស់នៅ និងបំពេញការងារនៅប្រទេសជប៉ុនដើម្បីឱ្យសិក្ខាកាមម្នាក់ៗអាចធ្វើការប្រកបដោយសុវត្ថិភាព ទំនុកចិត្ត ព្រមទាំងអាចអភិវឌ្ឍជំនាញនិងទទួលបានបទពិសោធន៍កាន់តែប្រសើរ។