• Monday, Dec-02-2024  
  • :
  • :
  • AM    
ព័តមានថ្មី
ដោយទទួលបានការជ្រោមជ្រែងគាំទ្រពីអ្នកទាំងអស់គ្នា គិតរហូតមកដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុនរបស់យើងខ្ញុំបានឈានមកដល់ខួបអនុស្សាវរីយ៍១០ឆ្នាំនៃការបង្កើតក្រុមហ៊ុន។ យើងទាំងអស់គ្នា សូមថ្លែងនូវអំណរអគុណយ៉ាងជ្រាលជ្រៅ។ បុគ្គលិកនៃក្រុមហ៊ុនយើងខ្ញុំទាំងអស់គ្នានឹងខិតខំប្រឹងប្រែងដូចកាលពីការបង្កើតក្រុមហ៊ុនដំបូង និងដើម្បីបន្តការអភិវឌ្ឍន៍ទៅមុខ ។ យើងទាំងអស់គ្នាពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសង្ឃឹមយ៉ាងមុតមាំថាអ្នកទាំងអស់គ្នានឹងនៅតែបន្តការគាំទ្របន្តទៅមុខទៀត។
Flag Counter
ព័ត៌មាននៃកម្មវិធី

ធនាគារពាណិជ្ជវីង



យើងបានបង្កើតសេវាហិរញ្ញវត្ថុតាមរយ:ទូរស័ព្ទដៃនៅកម្ពុជា និងបានប្រារព្ធពិធីចុះហត្ថលេខាជាមួយធនាគារវីង។

Wing (Cambodia) Limited Specialised Bank ដែលជាធនាគារក្នុងស្រុកដ៏ធំមួយ។




ពិធីចុះហត្ថលេខារវាងក្រុម៊ហ៊ុន ប៊ីក ប៊ី និងធនាគារវីង
 · កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី ១១ ខែ សីហា ឆ្នាំ ២០២៣
  · ទីកន្លែង៖ សាលប្រជុំមជ្ឈមណ្ឌលអប់រំភាសាជប៉ុន

 
 

ជាមួយនឹងកិច្ចព្រមព្រៀងនេះ សិក្ខាកាម និងពលករជំនាញដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនយើង អាចប្រើប្រាស់សេវាកម្មប្រាក់កម្ចីយ៉ាងងាយស្រួលពីធនាគារវីង។ លើសពីនេះទៅទៀត ទាក់ទងនឹងបញ្ហាហិរញ្ញវត្ថុរបស់សិក្ខាកាម និងពលករជំនាញដែលបានកើតឡើងនៅក្នុងប្រទេសជប៉ុន យើងនឹងស្នើសុំផែនការដ៏សមស្របមួយនៅក្នុងប្រទេសកម្ពុជាមុនពេលដែលពួកគេធ្វើដំណើរទៅប្រទេសជប៉ុន ព្រមទាំងបង្កើតនូវសេវាកម្មថ្មីជាមួយធនាគារវីងដែលជាដំណោះស្រាយដ៏ល្អសំរាប់បងប្អូនសិក្ខាកាម ពលករជំនាញ និងក្រុមគ្រួសាររបស់ពួកគេ។