• Monday, Dec-02-2024  
  • :
  • :
  • AM    
ព័តមានថ្មី
ដោយទទួលបានការជ្រោមជ្រែងគាំទ្រពីអ្នកទាំងអស់គ្នា គិតរហូតមកដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុនរបស់យើងខ្ញុំបានឈានមកដល់ខួបអនុស្សាវរីយ៍១០ឆ្នាំនៃការបង្កើតក្រុមហ៊ុន។ យើងទាំងអស់គ្នា សូមថ្លែងនូវអំណរអគុណយ៉ាងជ្រាលជ្រៅ។ បុគ្គលិកនៃក្រុមហ៊ុនយើងខ្ញុំទាំងអស់គ្នានឹងខិតខំប្រឹងប្រែងដូចកាលពីការបង្កើតក្រុមហ៊ុនដំបូង និងដើម្បីបន្តការអភិវឌ្ឍន៍ទៅមុខ ។ យើងទាំងអស់គ្នាពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសង្ឃឹមយ៉ាងមុតមាំថាអ្នកទាំងអស់គ្នានឹងនៅតែបន្តការគាំទ្របន្តទៅមុខទៀត។
Flag Counter
BIG BI×KGU

សិក្ខាសាលានិទាឃរដូវរបស់សាកលវិទ្យាល័យ Kanto Gakuin ឆ្នាំ 2024

ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៤ លោកស្រីសាស្រ្តាចារ្យ Kozue Kashiwazaki និងនិស្សិតចំនួន១២នាក់ មកពីដេប៉ាតឺម៉ង់ប្រៀបធៀបវប្បធម៌នៃមហាវិទ្យាល័យសិក្សាអន្តរជាតិ ក្នុងសាកលវិទ្យាល័យ Kanto Gakuin បានចូលរួមកម្មវិធីសិក្ខាសាលានៅមជ្ឈមណ្ឌលអប់រំរបស់យើងដើម្បីជាការរួមចំណែកដល់ការគាំទ្រដល់ផ្នែកអប់រំភាសាជប៉ុន។


 ▲សាស្ត្រាចារ្យសាកលវិទ្យាល័យ Kanto Gakuin លោកស្រី Kozue Kashiwazaki (ខាងស្តាំ) 
នេះជាលើកទីមួយហើយសម្រាប់និស្សិតទាំងអស់ដែលបានចូលរួមក្នុងសិក្ខាសាលានេះ និងជាលើកដំបូងផងដែរសំរាប់ការធ្វើដំណើរមកក្រៅប្រទេស ជាពិសេសគឺប្រទេសកម្ពុជា។ ពួកគេអាចទទួលបានបទពិសោធន៍ជាច្រើនពីបរិបទសង្គម វប្បធម៌ និងភាសាខុសគ្នារវាងប្រទេសជប៉ុន និងកម្ពុជា ជាពិសេសផ្តោតលើវិស័យអប់រំសម្រាប់សិក្ខាកាម និងពលករជំនាញ។ ក្នុងរយៈពេលដ៏ខ្លីមួយសប្តាហ៍នេះ ក្រុមនិស្សិតបានជួបប្រទះបញ្ហាប្រឈមផ្សេងៗ និងបានព្យាយាមដោះស្រាយបញ្ហា ដោយការបន្សាំខ្លួនយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជា ដែលជាគោលនៃការអភិវឌ្ឃន៍ចំណេះដឹងបុគ្គល ហើយវាក៏ជារយៈពេលមួយសប្តាហ៍ដ៏មានតម្លៃសម្រាប់ក្រុមហ៊ុនរបស់យើងផងដែរ។

 
 
និស្សិតនៃសិក្ខាសាលា Kashiwazaki បានសម្តែងការសាទរចំពោះការស្វែងយល់បន្ថែមអំពីការអប់រំនៅកម្ពុជា ពោលគឺរបៀបដែលប្រជាជនជប៉ុនអាចជួយគាំទ្រ និងអ្វីដែលពួកគេអាចធ្វើបានសំរាប់ពលករជំនាញដែលបញ្ជូនទៅធ្វើការនៅប្រទេសជប៉ុន។ ព្រមទាំងបានលើកឡើងអំពីបញ្ហាសង្គមដ៏ធំផ្សេងៗ ដែលប្រទេសជប៉ុនកំពុងជួបប្រទះនាពេលបច្ចុប្បន្ន និងអ្វីដែលយើងអាចធ្វើបានអំពីបញ្ហានេះ។

 
 
     ▲ ការបង្រៀនពិសេសដោយសាស្រ្តាចារ្យ លោកស្រី Kashiwazaki 
       ដល់ក្រុមសិក្ខាកាមនៅមជ្ឈមណ្ឌលរបស់យើង។


ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជានាពេលអនាគត ក្រុមហ៊ុនរបស់យើងនឹងបន្តធ្វើការរួមគ្នាជាមួយសាកលវិទ្យាល័យ ដែលជាស្ថាប័នអប់រំរបស់ប្រទេសជប៉ុន និងនិស្សិតសាកលវិទ្យាល័យដែលទទួលខុសត្រូវចំពោះអនាគតរបស់ប្រទេសជប៉ុន ព្រមទាំងបន្តអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និង ជប៉ុនផងដែរ។

日本食交流編に続く

誇咲のよさこい演舞

ランタン支援プロジェクト